តម្រូវ​ការ​ជីវិត

ខ្ញុំចង់​ធ្វើ​អ្វីៗ​ដែល​ស្រស់ស្អាត
និង​មានសុខភាពល្អ – ហើយ
ដែលកូនខ្ញុំ​នឹង​ពិតជាស្រឡាញ់ចូលចិត្ត។

Jocelyn និង Robert Rahm សហអ្នកគ្រប់គ្រងនៃ Beam & Anchor។
កូនភ្លោះរបស់ពួកគេ​គឺជា​ចំណុចផ្តោត​នៃជីវិតពួកគេ ហើយគ្រប់យ៉ាងទាក់ទងនឹងពួកគេ។

គ្រឿងសង្ហារឹមនៅជាន់ខាងលើ​គឺផ្អែកលើ​ភាពរំភើបចិត្ត​ដែលខ្ញុំ​មាន​ចំពោះការមានកូន

Robert : ភាគច្រើន ពេលខ្ញុំ​ចាប់ផ្តើមធ្វើគ្រឿងសង្ហារិម​ដែល​ត្រូវបានផ្សារ​ភ្ជាប់ទៅនឹង​កូនៗ – គឺជាមួយនឹងរបស់ដំបូងៗ។​ ហេតុនេះហើយ ទូដាក់ខោអាវ​ពួកគេ​ត្រូវបានរចនាដែលចាប់ផ្តើម​ជា​តុសម្រាប់ប្តូរកន្ទបពេល​ពួកគេនៅជា​ទារកតូច ហើយបន្ទាប់មកប្ដូរទៅជា​ ​ពួកវា​នៅពេលឥឡូវនេះ។​ ដូច្នេះពួកវាធ្លាប់ជាតុសម្រាប់​ផ្លាស់ប្តូរ​កន្ទប​ដែលយើងប្រើ​ប្រាស់​ដើម្បីប្តូរកន្ទប – ប្រហែល​មួយលានកន្ទប – ហើយបន្ទាប់មក​ពួកវា​បានប្ដូរមក​ពេលនេះ ដែល​ នីមួយៗ មាន​ទូដាក់​ខោអា​​វដែលខ្ញុំសង្ឃឹមថា​ពួកគេ​នឹង​រក្សា​ទុក។
គ្រែ​ពួកគេ គឺដូចគ្នាអញ្ចឹងដែរ។ ខ្ញុំគ្រាន់តែចង់ឲ្យពួកគេ​មានអ្វីមួយដែល​ខ្ញុំបានធ្វើសម្រាប់ឲ្យពួកគេ​គេង ហេតុនេះហើយ ដូចទៅ​នឹងរបស់​របរពួកគេអញ្ចឹង គ្រប់យ៉ាង​គឺពិតជាមានលក្ខណៈធម្មជាតិ។ ដូច្នេះ ដូច​ជាគ្រែរបស់ពួកគេអញ្ចឹង គ្មាន​ឈើកុងផ្លាកេទេ ព្រោះខ្ញុំ​មិនចង់ឲ្យមាន​កាវអញ្ចឹងទេ​ ហើយវា​ក៏ត្រូវបានលាប​ថ្នាំបញ្ចប់​ហើយដែរ។​​ នេះគឺ​ជាស្រទាប់ថ្នាំលា​ប​បញ្ចប់​បែប​បូរាណ​របស់ប្រទេសស្កង់ឌីណាវី ហេតុនេះហើយ មិនមាន​ស្រទាប់ថ្នាំ​លាប​បញ្ចប់ជាប្រេង ឬអ្វីមួយ​នៅលើទីនោះទេ ព្រោះខ្ញុំចង់​ឲ្យវា​ពិតជាស្អាត​សម្រាប់ពួកគេ​ និង​ដែលផ្តល់​សុខភាព​ល្អ​។

ខ្ញុំគ្រាន់តែចង់​ផ្តល់អ្វីមួយនៃខ្លួនឯង​ដែល​ខ្ញុំ​ពូកែ , ដល់ពួកគេប៉ុណ្ណោះ។

Robert : ខ្ញុំគិតថា​នោះគឺដូចជា​ (ផ្នែកសំខាន់របស់) វា​ហើយ ដោយខ្ញុំគ្រាន់តែចង់ឲ្យខ្លួនឯងអាច​ផ្តល់អ្វីមួយ​ដែល​ជាចំណែកនៃខ្ញុំ – ដូចជាការគិត ជំនាញ និង​ទស្សនវិជ្ជា​របស់ខ្ញុំ ទៅដល់ពួកគេ។ អ្នក ដឹង​មុនពួកគេ ថែមទាំងយល់​ថា​នោះមាន​ន័យ​យ៉ាងណា តែវាមាន​ន័យខ្លាំងណាស់​ចំពោះខ្ញុំ​ ហើយខ្ញុំ​គិតថាវាសំខាន់​។

Jocelyn : អ្នកដឹង​ហើយថា​វា​ជា​រឿងមួយក្នុង​ចំណោម-ការគិតមើលវែងឆ្ងាយទៅមុខទាំងនោះ​ដែល​ក្តីសង្ឃឹម – មានការវិនិយោគច្រើនណាស់​នៅលើកូនយើងពេលពួកគេធំឡើង – ហើយក្តី​សង្ឃឹម​គឺថា​​ដែលមានអ្វីមួយដែលត្រូវបានធ្វើ​ឡើង​ដោយ​ក្តីស្រឡាញ់ដែល​យើងបានបង្កើតឡើងដែលនៅថ្ងៃមួយ​​ ពួក គេនឹង​មានគតិបណ្ឌិត​ និងការយល់ដឹង ដើម្បី​មានក្តី​អំណរគុណលើរឿងនោះ។ តែពិតណាស់ អ្នកដឹង​ទេ អ្នកមិនដឹង​ឡើយ តែអ្នកធ្វើវា​ ហើយអ្នកសង្ឃឹមថា​វានឹងក្លាយ​ជាអ្វីមួយដែល​ពួកគេ​នឹង​យកជាប់ជាមួយពួកគេ។

យើងចូលចិត្ត​បរិភោគ អាហារ​ក្នុងតំបន់ តាមរដូវកាល ដែលយើងដឹងថា​ត្រូវបានដាំដុះតាមលក្ខណៈ​សរីរាង្គ ឬ​ត្រូវបានចិញ្ចឹមតាមលក្ខណៈធម្មជាតិ។

Robert : គឺថា រឿងតែមួយគត់ដែលខ្ញុំនឹង​និយាយ​គឺកូនយើងបានក្លាយជា​សំខាន់ឡើង​ពេលពួក​​គេ​ចុះសម្រុងគ្នា។​ វាសំខាន់ជានិច្ច​ចំពោះយើងទាំងពីរ​ តែវា​កាន់តែសំខាន់យ៉ាងខ្លាំង​ពេលពួកគេកើតមក។ សម្រាប់ខ្ញុំ, ដូចការចង់ឲ្យពួកគេ​មាន​ជម្រើសដែល​ផ្តល់សុខភាពល្អក្នុងការញ៉ាំគឺសំខាន់ណាស់ចំពោះ​ខ្ញុំ​។ វាតែងតែ​មានតម្លៃរាងថ្លៃបន្តិចដើម្បីធ្វើ​បែបនោះ​ តែវាសមនឹងតម្លៃតាមគំនិតរបស់​ពួកគេទាំងពីរនាក់។

Jocelyn : យើងចំណាយលុយ​ច្រើនណាស់លើ​អាហារយើងដើម្បីធានា​ថា​វា​ចិញ្ចឹមបំប៉នរាងកាយ​ដែល​កំពុង​តែរីកធំធាត់នៃកូនរបស់យើងនិងរាង​កាយ​ផ្ទាល់​របស់យើងដែលកាន់តែចាស់ទៅៗ ហើយមិនបានបង្កនូវ​ទុក្ខទោសដល់ភពផែនដីយើងដោយ របៀប​ដែលវាត្រូវបានដាំដុះ ឬចិញ្ចឹម។ យើងមានអារម្មណ៍ថា​មានសំណាង​ដែលមាន​ធនធានដើម្បីមានលទ្ធភាពអាច​ចិញ្ចឹម​ខ្លួនឯង​នៅក្នុងរបៀប​នេះបាន។
ឱកាសក្នុងការរីករាយ​នឹង​អាហារដែល​ត្រូវបានដាំដុះ និង​ចិញ្ចឹមនៅក្នុងរបៀប​ដែល​វា​ផ្តល់សុខភាពល្អ​សម្រាប់​យើង​ តែវាក៏​ផ្តល់សុខភាពល្អ​សម្រាប់​ភពផែនដីផងដែរ។​ ជាក់ស្តែង​ យើងកំពុងឈានដល់ចំនុចនេះហើយ ដែលវាលេចចេញជារូបរាងកាន់តែច្បាស់ឡើង ៗ– ដែលថា​យើងមានបញ្ហា​ដែល​មិនអាចកែត្រឡប់វិញបាន ជាមួយនឹង​ការ​ឡើងកម្តៅនៃផែនដី និងផល​ប៉ះពាល់លើ…

Robert : មហាសមុទ្រ!

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept