តម្រូវ​ការ​ជីវិត

ខ្ញុំគិតថាវាមានរសជាតិ​ប្រសើរជាង
ហេតុនេះខ្ញុំចង់បានភាពស្រស់។

Mio Asaka គឺជាម្ចាស់/អ្នកលក់នំនៃ​ហាង Mio's Delectables។​
គាត់ដុតនំគាត់​នៅផ្ទះ ហើយលក់ពួកវា​នៅ ផ្សារ​កសិផល។

ខ្ញុំភ្ញាក់ពីដំណេក​នៅម៉ោង​ 1 ព្រឹកថ្ងៃសៅរ៍​ ហេតុនេះ​នំដែលខ្ញុំដុត​គឺថ្មី​ៗយ៉ាងពិត​ប្រាកដ​។​

ខ្ញុំបើកតូប​លក់នំ​មួយនៅ ផ្សារ​កសិផល​រៀង​រាល់ថ្ងៃសៅរ៍។ ហេតុនេះ ខ្ញុំធ្វើម្សៅ​នំនៅពាក់កណ្តាល​ដំបូង​នៃសប្តាហ៍ ហើយ​ធ្វើ​ឲ្យមានរសជាតិកាន់តែឆ្ងាញ់ បើសិនជាទុកវាមួយរយៈ​ – ដូចជា​នំ – នៅថ្ងៃព្រហស្បតិ៍ និង​ថ្ងៃសុក្រ។ តែខ្ញុំដុត​នំបុ័ង ស្កូន (scone) និងនំផែន​មានស្នូល​​នៅរសៀលថ្ងៃសុក្រ​ ឬ​ព្រឹកព្រហាមថ្ងៃសៅរ៍។​
នៅព្រឹកថ្ងៃសៅរ៍​ ខ្ញុំក្រោកឡើង​នៅម៉ោង 1 ឬ​ 2 ហើយដុតនំភ្លាមៗមុនពេល​តូបបើក​។ ខ្ញុំធ្លាប់​ដុត​នំ​នៅថ្ងៃសុក្រ តែខ្ញុំតែងតែគិត​ជានិច្ចថា បើដុតវាថ្មីៗគឺ​ប្រសើរជាង។​ ប្រសិនបើខ្ញុំក្រឡេកមើលវាតាមទស្សនៈ របស់អតិថិជន ខ្ញុំជឿថា​ពួកគេ​នឹង​ចូលចិត្ត​ជាងប្រសិនបើ​ដុត​វាថ្មីៗ​នៅពេលព្រឹក​ដូចដែលខ្ញុំនឹង​ធ្វើ ហេតុនេះ​ខ្ញុំបានសម្រេចចិត្ត​ថា​ខ្ញុំត្រូវតែធ្វើ​​បែប​នោះដែរ​សម្រាប់អតិថិជនរបស់ខ្ញុំ។

អតិថិជនរបស់ខ្ញុំចូលចិត្ត​នំច្រើនប្រភេទ – ហើយខ្ញុំចូលចិត្ត​​មតិត្រលប់របស់ពួកគេ..  

ដំបូងឡើយ ខ្ញុំគ្រាន់តែ​មាន​នំខុសៗគ្នាបីប្រភេទ​ និង​នំឃុកឃី​តែប៉ុន្មានប្រភេទប៉ុណ្ណោះ។​ មានហេតុផលដែល​ខ្ញុំបង្កើនចំនួនផលិតផល។ មាន​ព្រឹត្តិការណ៍​នានា​ដូចជាទិវានៃក្តីស្រឡាញ់ និង​ទិវាអ្នកម្តាយ។​ នៅឱកាស​ទាំងនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ធ្វើអ្វីមួយពិសេស​ ហើយខ្ញុំដុត​នំដែលធ្វើឡើងតែមួយ​ដង​គត់​សម្រាប់​ឱកាសនោះ។
យ៉ាងនេះក្តី ដោយសារ ផ្សារ​កសិផល​បើក​តែមួយដង​ក្នុងមួយសប្តាហ៍​ ពេលអតិថិជនខ្ញុំ​មក​ហាង​ខ្ញុំ​នៅស​ប្តាហ៍បន្ទាប់​ ពួកគេសួរខ្ញុំពីអ្វីដែលបានកើតឡើង​ចំពោះ​ប្រភេទនំនានា​កាលពីសប្តាហ៍មុន​។​ ពួកគេទៅផ្ទះ​មើលទៅក្រៀមក្រំ​ ព្រោះពួកគេ​បានទន្ទឹងរង់ចាំហូបវា។​ ខ្ញុំ​ទទួលយក​មតិត្រលប់នេះ​ជាការជំរុញលើកទឹកចិត្ត ហើយ​ក្រុមផលិតផ​លខ្ញុំ​​បន្តិចម្តងៗ​បានកើនឡើង​រហូតដល់ថ្ងៃនេះ ដែលខ្ញុំមាន​នំយ៉ាងច្រើនសម្រាប់ការ ជ្រើសរើស។​

ទំនាក់ទំនងមនុស្ស​គឺជាមូលដ្ឋាន​នៃ​អ្វីគ្រប់យ៉ាង។

ខ្ញុំបានដាក់អាទិភាពខ្ពស់បំផុត​នៅលើ​ទំនាក់ទំនងរបស់ខ្ញុំជាមួយមនុស្សដទៃទៀត។​ វារួមមានបុគ្គលិកដែលធ្វើការជាមួយខ្ញុំ មនុស្សដែលជួយ​នៅផ្សារ និងមិត្តភក្តិខ្ញុំ​ដែលគាំទ្រ​ខ្ញុំ។ អតិថិជនខ្ញុំផងដែរ។​ ជាមូលដ្ឋាននោះ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំមិន​យកចិត្តទុកដាក់​ចំពោះទំនាក់ទំនងមនុស្សទេ គ្រប់យ៉ាង​​នឹង​ដួលរលំ។ ខ្ញុំគិតថា​នោះគឺជា​គ្រឹះនៃការងាររបស់​ខ្ញុំ។​
នោះគឺមូលហេតុ​ដែល​រឿងមូលដ្ឋានសាមញ្ញៗ​ដូចជា​ការនិយាយ ថា "សូមអរគុណ" ពេល នរណាម្នាក់​ធ្វើអ្វី​មួយ​ជូនអ្នក​ពិតជា​សំខាន់ជាខ្លាំង។ ពេលខ្លះ​អ្នកអាចនឹង​ភ្លេច​សរសរ​កំណត់ត្រា​អរគុណ​ តែខ្ញុំព្យាយាម​ចងចាំឲ្យបានច្រើនតាមដែលអាច​ធ្វើបាន។​

អាថ៌កំបាំង​នៃការធ្វើ​សង់ខ្យា​ក្រូចឆ្មាដែលមានពណ៌ក្រូចឆ្មា

ពេលខ្ញុំសួរ​ មិត្តភក្តិ​ម្នាក់ថា​តើគាត់ស្គាល់នរណាម្នាក់ដែល​មាន​​ផលិតផល​ស៊ុតស្រស់ៗឬទេ គាត់​និយាយថា​គ្រូ​បង្រៀន​វិទ្យាល័យ​ចាស់​របស់គាត់​បានចាប់ផ្តើមចិញ្ចឹមមាន់។​ ដំបូងឡើយ គាត់មាន​សត្វមាន់ត្រឹមតែ​បីបួនក្បាលប៉ុណ្ណោះ តែពេលនេះ​គាត់មាន​ច្រើនណាស់​ដែល​បើទោះជា​ខ្ញុំបញ្ជាទិញស៊ុត​ 20 ឡូ​ក្នុងមួយសប្តាហ៍ក៏ដោយ ក៏គាត់​ទទួលយកដែរ ហើយគាត់តែងតែ​ដឹកស៊ុតយកមក​សម្រាប់តែខ្ញុំប៉ុណ្ណោះ។​ 
ផ្នែកលឿងនៃស៊ុតធម្មតា​មិនមានពណ៌លឿង នៅផ្នែកខាងក្នុងនោះទេ ហេតុនេះ បើទោះជាអ្នក ធ្វើ​នំសង់ខ្យា​ក្រូ​ច​ឆ្មាក៏ដោយ ក៏វា​ចេញមក​មានពណ៌​សដែរ។ ខ្ញុំធ្លាប់អាម៉ាស់មុខដោយសារពណ៌នៃ​នំសង់ខ្យាក្រូចឆ្មារបស់ខ្ញុំ តែវាបានក្លាយ​ជា​ពណ៌លឿង​ក្រោយ​ពី​ខ្ញុំចាប់ផ្តើម​ប្រើប្រាស់​ស៊ុតមាន់របស់គាត់ម្នាក់នោះ។​ ខ្ញុំពិតជា​ស្ញប់ស្ញែង​ណាស់​នៅលើកដំបូង​ដែល​ខ្ញុំ​បំបែក ស៊ុត​ ហើយខ្ញុំមានអារម្មណ៍​ថានោះគឺដូចលក្ខណៈនៃស៊ុត​នៅប្រទេសជប៉ុនកាលពីខ្ញុំនៅក្មេង។​ សង់ខ្យា​ក្រូចឆ្មា​ដែលមានពណ៌ក្រូចឆ្មាត្រឹមត្រូវ។​ ខ្ញុំរីករាយយ៉ាងខ្លាំង​ដល់ថ្នាក់ខ្ញុំ​ថតរូបភ្លាមៗ។
ពេលនេះយើង​មាន​ទំនាក់ទំនងល្អរកអ្វីប្រៀប​មិនបាន។​ បីអាទិត្យមុន គាត់ប្រាប់ខ្ញុំថា​ គាត់​ចង់​ឲ្យ​មាន់ស៊ី​សម្បកស៊ុត​ ហេតុនេះ ថ្មីៗនេះ​ក្រោយពីខ្ញុំប្រើប្រាស់​ពួកវា​រួច​ ខ្ញុំទុកសម្បកស៊ុត​ ហើយ​បង្វិលពួកវា​ទៅ​ឲ្យគាត់​វិញ​ពេល​គាត់​យកស៊ុតថ្មីមកឲ្យ។​ វាកាត់បន្ថយ​សំណល់របស់ខ្ញុំ​ ហើយជួយខ្ញុំបានយ៉ាងច្រើន។​ គាត់អាច​ទទួលបាន​សម្បកស៊ុត​ត្រលប់វិញ ហើយ​សត្វមាន់​បានទទួលប្រយោជន៍​ពី​ជាតិកាល់ស្យូម​។​ បន្ទាប់មក វាជួយ​ខ្ញុំឲ្យមានស៊ុត​ដែល​សម្បូរទៅដោយជាតិកាល់ស្យូម​។​ វាជាការឈ្នះ-ឈ្នះដ៏ពិតប្រាកដ។

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept