តម្រូវ​ការ​ជីវិត

សំខាន់បំផុត​នោះ ខ្ញុំគឺជាអ្នកម្តាយមួយរួប។

Anna Margaret បើកដំណើរការ​ Le Souk Le Souk ដែលជាហាងលក់សម្លៀកបំពាក់អនឡាញ​
ទំនាក់ទំនង ជាមួយ​អ្នករចនាម៉ូតស្ត្រីដែលប្រើប្រាស់​ការអនុវត្តប្រកបដោយសីលធ៌ម និងនិរន្តរភាព។​

បែបផែនជីវិតរស់នៅរបស់ខ្ញុំ​ត្រូវតែអនុលោមទៅនឹង​ភាពជាអ្នកម្តាយ។

ខ្ញុំគិត​ថាការចិញ្ចឹម​កូនគឺសំខាន់ណាស់ព្រោះ​វាជា​អនាគត​របស់យើង – ពួកគេគឺជាមនុស្សដែលនឹង​ជាអ្នកនៅជួរបន្ទាប់​ដែលធ្វើការសម្រេចចិត្តនៅក្នុងពិភព​លោករបស់​យើង។ ហើយវាពិតជាសប្បាយ ខ្ញុំពិតជារីករាយ​នឹង​រឿងរ៉ាវទិដ្ឋភាពគ្រួសារ និង​ការដែលឃើញអត្តចរិតរបស់ពួកគេផុសចេញមក។​
ហេតុនេះ យើងបានផ្លាស់មករស់នៅទីនេះនៅពេលដែលកូនច្បងទាំងពីរ ​របស់ខ្ញុំនៅក្មេងយ៉ាងខ្លាំង​ ព្រោះយើងចង់​មានបរិស្ថាន​ដែល​​មាន​ធម្មជាតិ និងសហគមន៍ដែលសេរី​​ មានភាពរីកចម្រើនតាមច្រើនរបៀប​។​ យើងព្យាយាមចំណាយពេលយ៉ាងច្រើន​នៅខាងក្រៅផ្ទះ។​ មិនមែនចំណាយពេលច្រើន​នៅមុខទូរទស្សន៍ទេ​។ គ្រាន់តែស្វែងរកនូវ​អ្វីដែល​ភ្នំ ព្រៃព្រឹក្សា ទីវាល និង​វាលលំហខ្សាច់ផ្តល់ឲ្យ​។​ ខ្ញុំទៅ​ដើរលេងកាត់ព្រៃភ្នំយ៉ាងច្រើន និង​រឿងរ៉ាវ​ដូចនោះ។​

កូនៗខ្ញុំ​ និង​ខ្ញុំគឺជាអ្នកតមសាច់​។​ ខ្ញុំគិតថាវាល្អទាំងសុខភាពនិងល្អសម្រាប់បរិស្ថាន​។​

ខ្ញុំមិនមែនឆ្កួតពីរឿងនេះ​ទេ តែប្រសិនបើកូនៗខ្ញុំចង់​សាកល្បង​សាច់​ វា​មិន​អី​ទេ។​ តែពួកគេបានជ្រើសរើស​មិនសាក​រហូតមក​។​ ខ្ញុំគ្រាន់តែគិតថា​វា​ប្រសើរជាងសម្រាប់បរិស្ថាន​ ដូច្នេះវាជា ហេតុផលចម្បងរបស់ខ្ញុំ​។
យើងសាកល្បង​មាន​សួនច្បារ​រៀងរាល់រដូវក្តៅ។​ ផ្កាខាត់ណាខៀវ អាកទីឆូក ននោង និង​អ្វីៗគ្រប់យ៉ាង​។​ ខ្ញុំចូលចិត្ត​ឲ្យកូនខ្ញុំបេះបន្លែ ហេតុនេះ វាប្រហែលជា​ជំរុញឲ្យពួក​គេ​​ចង់​សាកល្បង​វា​។ ពិតណាស់ ពួកគេ​មិនមែនតែងតែចូលចិត្តបន្លែទេ គឺដូចទៅនឹង​ក្មេងសឹង​គ្រប់គ្នាអញ្ចឹងដែរ។​
ជាទូទៅ អ្នកអាចរក​បាន​ប្រភេទដែលស្រស់ៗជាច្រើន​​នៅក្នុង​ ផ្សារ​កសិផល។​ វាមិនបានដឹកជញ្ជូនទេ ហេតុនេះអ្នកដឹងទេថា​អ្វីដែលអ្នកនឹងទទួលបានគឺនៅថ្មីៗ។ ខ្ញុំចូលចិត្ត​បទពិសោធន៍នៃការដើរមើលរបស់​។​ ខ្ញុំគិតថា​វាពិតជាល្អដែល​ដឹង​ថា​វាមកពីកន្លែងណាមួយនៅក្បែរយើង ហើយវា​ល្អក្នុងជួយគាំទ្រ​ប្រជាជន​​ក្នុង​មូលដ្ឋានដែលដាំដុះវានៅទីនោះ។​
ហើយ ពិតណាស់ ធម្មតាពួកវា​នឹងមានរសជាតិឆ្ងាញ់ជាងពេល​ពួកវានៅ​ស្រស់។ នៅរដូវនេះ បន្លែទាំងអស់​ដែលត្រូវបានដាក់លក់នៅផ្សារ​កសិផល​​គឺពិតជាល្អៗណាស់​។​ អ្នកអាច​រកបានអ្វីមួយតាមរដូវកាល​ជានិច្ច។​

ខ្ញុំរក្សា​ផ្ទះរបស់យើង​ឲ្យមានភាពពិសេស និងស្រស់ស្អាត តែវាក៏ត្រូវតែមានលក្ខណៈមេត្រីភាពសម្រាប់ក្មេងៗ​ ហើយ​មានលក្ខណៈមុខងារផងដែរ។

ដៃគូខ្ញុំ និង​ខ្ញុំ​ ទាំងពីរនាក់ពិតជា​ចូលចិត្តធ្វើដំណើរ​ ហើយយើង​មានគ្រួសារ​នៅទ្វីបអាស៊ីដែលយើងទៅលេង។​ យើងទើបតែត្រលប់មកវិញ – យើងនៅទីនោះ​ រយៈពេលមួយខែ​នៃរដូវក្តៅ។​ ហើយរាល់លើកដែលយើងធ្វើដំណើរ​ យើង​យក​របស់របរមកផ្ទះវិញ ហេតុនេះព្រំ និង​ក្រណាត់​ទាំង​អស់​របស់យើង គ្រប់យ៉ាងទាំងអស់ – ពួកវា​គឺជារបស់របរ​ដែលយើងរកបាន​នៅពេលយើងធ្វើដំណើរ​។​
គ្រឿងសង្ហារិម​ជាច្រើន​របស់ខ្ញុំ​ក៏ជារបស់របរ​ដែលខ្ញុំបានរកឃើញ​នៅផ្សារ​ក្រមួន​ ឬរបស់ជីដូន​ជីតារបស់ខ្ញុំ។​ របស់ទាំងអស់នេះដូចជាតម្លៃខាងមនោសញ្ចេតនា​។

យើងចង់​ឲ្យកន្លែងនេះ​មានអារម្មណ៍ដូចជា​នៅខាង​ក្រៅ​ផ្ទះបន្តិច​ព្រោះយើងអាចមើលឃើញ​ធម្មជាតិ​បានយ៉ាង​ច្បាស់។​ នោះគឺមូលហេតុដែលយើងមាន​រុក្ខជាតិយ៉ាងច្រើន​នៅទីនេះ។ រុក្ខជាតិ​គឺជាប្រភពដ៏ល្អនៃអុកស៊ីសែន។​ ពួកវា​ពូកែខាង​សម្អាត​ខ្យល់ ហេតុនេះ ខ្ញុំចូលចិត្ត​មាន​ពួកវា​ច្រើន​នៅក្នុងផ្ទះ។​ ដូចអា​នេះអញ្ចឹង ពេលខ្លះ វាមានអារម្មណ៍ភ្លឺបន្តិច​ ហើយយើង​យកអ្វីមួយចោល​​ ហើយប្តូរ​របស់​របរខ្លះទៅមកចុះឡើង។​ តែរបស់របរដែលដំណើរការ​ គ្មានអ្វីមួយដែល​មានតម្លៃពេកទេ។​ ប្រសិនបើ​អ្វីមួយ​កំពប់​ វាមិនអីនោះទេ។ វាមិនមែនដូចជា – គ្មានអ្វីមួយ​មានតម្លៃថ្លៃណាស់នោះឡើយ វា​មានតម្លៃផ្ទាល់ខ្លួន​ច្រើនជាង។​ ហេតុនេះ ខ្ញុំគិតថា​វាល្អដែលមើលទៅកាន់ទីកន្លែងខុសគ្នា​ដើម្បីរករបស់របរ។​ វាមិនត្រូវតែមានតម្លៃថ្លៃនោះឡើយ វាអាច​ជា​ទីផ្សារ​ក្រមួន ឬ​ការលក់របស់​ចាស់​លែងចង់បាននៅ​តាម​វាលធ្លាខាង​ក្រៅផ្ទះ។​

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept