តម្រូវ​ការ​ជីវិត

យើង​ព្យាយាម​រស់នៅ​បែបសាមញ្ញ។
បច្ចុប្បន្នខ្ញុំ​សុខចិត្ត​មានទ្រព្យបន្តិចបន្តួចនិងល្អប្រសើរ។​

Marcus Harvey គឺជាស្ថាបនិកនៃម៉ាកយីហោ​សម្លៀកបំពាក់។
គាត់ចូលចិត្ត​សម្រាកបន្ធូរអារម្មណ៍នៅផ្ទះដែលបាន​តុបតែងឡើងវិញដោយភរិយាគាត់ ដែលជា​អ្នកតុបតែងផ្នែកខាងក្នុង។​

ខំធ្វើការផង ដើរលេងពិតជាមានសារសំខាន់ណាស់ ហើយត្រលប់មកវិញមានកម្លាំងនិងអារម្មណ៍ស្រស់ស្រាយ

កត្តា សំខាន់​បំផុត​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ខ្ញុំ​គឺការធ្វើឲ្យមាន​តុល្យភាព។ វាពិតជាសំខាន់​ណាស់​ក្នុងការខំ​ប្រឹងធ្វើការ​ ចេញដើរលេងជាមួយមិត្ត​ភក្តិ ទៅចូលរួមកម្មវិធីផ្សេងៗ ចំណាយពេលវេលាឲ្យមានតម្លៃ​នៅផ្ទះ។​ ខ្ញុំព្យាយាម​ស្វែងរក​តុល្យភាពគ្រប់ទិដ្ឋភាពនៃជីវិត។ ដូច្នេះ គឺពេលវេលាដែលខ្ញុំ​ខំប្រឹងធ្វើការខ្លាំង និងពេលវេលា​ដែលខ្ញុំអាចបិទទូរសព្ទ​ និង​​សម្រាកលំហែកាយខ្លះ។

ការឈប់សម្រាកប្រាំថ្ងៃពីការងារធ្វើឲ្យខ្ញុំត្រលប់មកវិញមានថាមពលថ្មី និងគំនិតថ្មី។ អ្នកត្រូវការសម្រាកលំហែកាយ។ បន្ទាប់មក​ អ្នកត្រលប់មកវិញមានថាមពលខ្លាំងក្លា ហើយក្រុមរបស់ខ្ញុំគាំទ្រចំណុចហ្នឹង។​

ផ្ទះរបស់ខ្ញុំ​គឺជាកន្លែងដែលបង្ហាញពីអ្វីដែលខ្ញុំរីករាយ

ផ្ទះរបស់អ្នកគួរតែ​ជាទីកន្លែងដែលអ្នកមានអារម្មណ៍មានផាសុកភាព និងរីករាយ​ស្នាក់នៅ។ យើង​បានទិញផ្ទះនេះ​មានទីកន្លែងទូលាយដើម្បីធ្វើកិច្ចការ​ផ្សេងៗ​​នៅក្នុង​បន្ទប់ខុសៗគ្នា។​ យើងអាចមើលទូរទស្សន៍ និង​សម្រាកបន្ធូរអារម្មណ៍ អង្គុយលេង និង​ញ៉ាំអាហារ។​

យើងចូលចិត្ត​អញ្ជើញមិត្តភក្តិ​មក​លេងផ្ទះ។​ យើងចូលចិត្តអាំងសាច់ – ដែលធ្វើ​ឲ្យយើង​រីករាយ​ពេល​យើងមានមិត្តភក្តិមក​លេង។ វាធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ហើយទីធ្លាខាងក្រោយ – ដែលជាទីកន្លែងសំណព្វចិត្តរបស់ខ្ញុំ – អង្គុយ​លេងនៅខាងក្រៅនៅសំយ៉ាប​​ ហើយអានសៀវភៅ ឬ​និយាយទូរសព្ទ​។

ដូច្នេះខ្ញុំគិតថា​ផ្ទះនេះ – គឺដូចជាសម្លៀកបំពាក់របស់​អ្នកអញ្ចឹងដែរ – ឆ្លុះបញ្ចាំងពី​អ្វីដែលអ្នករីករាយ​ និងបង្ហាញឲ្យឃើញរឿងរ៉ាវ​អស់ទាំងនោះ​ផងដែរ។​ យើង​ព្យាយាម​រស់នៅ​បែបសាមញ្ញ។ យើងព្យាយាម​ធ្វើបែបនោះ​តាមរបៀបរបស់យើង។​ របស់របរកាន់តែតិច​ធ្វើ​ឲ្យខ្ញុំ​មានអារម្មណ៍ល្អកាន់តែ​ប្រសើរ។​

សំខាន់គឺលើសម្ភារៈដែលមានគុណភាព​ តែក៏ត្រូវតែ​មានអារម្មណ៍ល្អ និងស័ក្ដសមដែរ។​

ពេលអ្នកបោកវា និងពាក់វា​ វាលេចធ្លោ និងមិនខ្ទក់។ អ្វីដែលសំខាន់បំផុតនោះគឺការដាក់​របស់របរទាំងនោះឲ្យសម និងមានរបៀប​។ ដូច្នេះ អ្នកអាច​មានសម្ភារៈល្អៗ​ តែអ្នកក៏ត្រូវការ​ដាក់ឲ្យសម និងមានរបៀបផងដែរ។ យើងយកចិត្តទុកដាក់​លើការពាក់សម្លៀកបំពាក់សមនឹងខ្លួន និងពាក់ស្រួលខ្លួន។​

ខ្ញុំស្លៀកខោមួយនេះរហូតដល់ចាស់ស្លៀកលែងកើត​ បន្ទាប់មកទើបខ្ញុំទិញមួយគូទៀត។​ ខ្ញុំប្រាកដ​ថា​ ស្លៀកទៅសមនឹងខ្ញុំហ្មង ហើយប្រហែលជាខ្ញុំយកទៅ​ឲ្យជាងសេរ៉េឲ្យសមនឹងខ្លួនខ្ញុំហ្មង។​ បច្ចុប្បន្ន ខ្ញុំចង់មានរបស់តិចជាងនេះ វានិងកាន់តែប្រសើរ។​

ការវិនិច្ឆ័យ​គុណភាពជាលើកដំបូង​គឺជាការសាកលវានៅលើខ្លួនជាលើកដំបូង​

ពេលអ្នកសាកលវា​នៅលើកទីមួយ ហើយវា​ត្រូវល្មមនឹង​អ្នក សមអស់ទាស់​។​ បន្ទាប់មក​អ្នកគិត​ថា​គឺមានគុណភាពហើយ។ តែបើ​អ្នក​សាកលអ្វីមួយ​ ហើយវារលុង ​វែង និងមិនសម – នោះមិនមែន​ជា​គុណភាព​ទេ។​ ចំពោះខ្ញុំ គុណភាពគឺការពាក់សមនឹងខ្លួនអ្នក ហើយពាក់ទៅមានអារម្មណ៍ល្អ។​ មានរបស់ខ្លះដែលខ្ញុំ​អាចទិញបាន តែ​ប្រសិនបើ​វា​មិន​ត្រូវល្មមនឹង​ខ្ញុំ​ទេ ខ្ញុំមិនចូលចិត្ត​វា​សូម្បីតែ​វា​មានគុណភាពក៏ដោយ។​

គេ​ចង់​ដឹង​រឿង​អំពីផលិតផល​

បច្ចុប្បន្ន​ចំណុចសំខាន់នៃគុណភាព គឺ​តម្លាភាព – គេចង់​ដឹង​ថា​វាផលិតនៅកន្លែងណា តើធ្វើពីវត្ថុធាតុដើម​អ្វី? តើគេប្រើប្រាស់​ល័ក្ខល្អ ឬល័ក្ខមិនល្អ? តើល័ក្ខ​ទាំងនេះនឹង​ចេញឬអត់ទៅក្នុងទឹកទន្លេ ឬមើលឃើញឬអត់?

ដូច្នេះ អតិថិជនឥឡូវនេះចង់ដឹង​ថែមទៀត​អំពីផលិតផលច្រើន​ជាងពីពេលមុន ហើយជាពិសេសគឺ​គុណភាព​តែម្ដង។ អាវយឺតនេះ​ត្រូវបានផលិតឡើង​មកពី​កប្បាស​សរីរាង្គ និងដប​ទឹកសុទ្ធកែច្នៃ ហើយផលិតនៅក្នុងប្រទេស​ដែលចំណាយថ្លៃពលកម្មសមរម្យ – នោះគឺ​ជា​អាវដែលមានគុណភាព។​ វាខុសប្លែកគ្នាសម្រាប់​មនុស្សគ្រប់រូប​ព្រោះ​ ប្រហែលចំពោះរូបអ្នក វាផលិតនៅប្រទេសណា​មិនសំខាន់ទេ តែចំពោះអ្នកផ្សេង​ទៀត​ វា​ជារឿងសំខាន់។​

ពេលខ្ញុំចាប់ផ្តើមបើកអាជីវកម្មរបស់ខ្ញុំមិនដឹង​ថា​តើគេទិញឬអត់

ខ្ញុំចាប់ផ្តើមជាមួយអាវយឺតពីរម៉ូត និង​បោះពុម្ពវាចំនួន 30 ។​ សម្រាប់ខ្ញុំ ខ្ញុំ​ធ្វើ​អាវយឺតពីរ ដែលខ្ញុំ​ចង់​ពាក់។​ ខ្ញុំធ្វើអាវយឹតមានលក្ខណៈសាមញ្ញ មានជាពណ៌ដែលខ្ញុំ​ចូលចិត្ត​។​ ខ្ញុំធ្វើអាវយឹតពាក់ទៅ​ឲ្យសមខ្លួន។​ ហើយពេលនេះមានប្រសិទ្ធភាពហើយ យើងអាចធ្វើផលិតផល​ដទៃផ្សេង​ទៀត​បាន។​ ប៉ុន្តែនៅពេលវាចាប់ផ្តើម វាគឺគ្រាន់តែ៖ ធ្វើរបស់​សាមញ្ញៗដែលគេ​អាចនឹង​ចង់​ពាក់​។

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept