តម្រូវ​ការ​ជីវិត

អ្នកមិនចាំបាច់សួរទេ។
វាមានលក្ខណៈធម្មជាតិ។ វាស្រស់។
វាល្អដូចការរំពឹងទុក។

Stacey Givens ជាកសិករ​ម្នាក់ដែលមានកសិដ្ឋានផ្ទាល់ខ្លួន។
គាត់លះបង់​ពេលវេលារបស់គាត់ សម្រាប់​សហគមន៍​ ហើយព្យាយាម​លើកទឹកចិត្ត​កសិករវ័យ​ក្មេង​នៅទូទាំងពិភពលោក។​

ខ្ញុំគិតជានិច្ច​ថាតើកសិដ្ឋានរបស់យើង​អាចតបស្នងឲ្យសហគមន៍វិញ​ដោយរបៀប​ណា​

នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ សម្រាប់ខ្ញុំ ខ្ញុំគិតគូរដល់សហគមន៍របស់ខ្ញុំ ដូចជា​ការថែទាំ​មនុស្សដទៃផ្សេងទៀតអញ្ចឹង​។​ ខ្ញុំមិនពូកែថែទាំខ្លួនខ្ញុំទេ ប៉ុន្តែខ្ញុំតែងតែគិតគូរដល់អ្នកដទៃជាចម្បង។​

ខ្ញុំមានកសិដ្ឋាននេះរយៈពេល​10ឆ្នាំហើយ ហើយវាបាន​វិវត្តន៍ទៅជារឿងជាច្រើនសម្រាប់​សហគមន៍។ ដូច្នេះ រាល់ថ្ងៃ មានអ្នកដើរ​មកទីនេះដើម្បី​ធ្វើការស្ម័គ្រចិត្ត ​រៀនពីរបៀបធ្វើកសិកម្ម ឬចូលរួម​ក្នុងកម្មវិធីរបស់យើងណាមួយ។​

យើងចេញទៅទីនោះដើម្បីធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ​ ជំរុញទឹកចិត្ត​យុវជន​ឲ្យធ្វើកសិកម្ម​ និង​បង្រៀនពួកគេ​ ហើយជួបជាមួយអភិបាលក្រុង។​ វាពិតជាអស្ចារ្យណាស់​។ រាល់ឆ្នាំ ខ្ញុំ​យក​សមាជិកក្រុមថ្មី​ទៅជាមួយខ្ញុំដូចជា៖ បុគ្គលិកផ្នែកកាហ្វេ អ្នកបិតស្រា អ្នកផលិតស្រាក្រហម អ្នកធ្វើស្រាបៀរ។ វាពិតជាមានភាពរីករាយ និង ផ្តល់នូវការពេញចិត្តជាខ្លាំង​ – ដែលជា​រឿងមួយដែលខ្ញុំចូលចិត្តបំផុត​។ នៅចុងបញ្ចប់នៃរដូវកាលធ្វើសិកម្ម​រហូតដល់​ខ្ញុំធ្វើដំណើរទៅក្រៅប្រទេស វា​ជាការងារ ប៉ុន្តែវាក៏ជារង្វាន់លើក ទឹកចិត្តផងដែរ។​

ចុងភៅមានការយល់ឃើញអំពីកសិដ្ឋាន​ខុសពីកសិករ...

វា​សុទ្ធតែជាការងារលំបាក​​ តែយើង​មាន​មនុស្សដ៏អស្ចារ្យ​ដែលធ្វើការ​ឲ្យយើង។ ខ្ញុំតែងតែមានចុងភៅម្នាក់ និង​កសិករម្នាក់ ហើយពួកគេ​ធ្វើការ​ជាមួយគ្នា​ព្រោះ​ចុង​​ភៅមានការយល់ឃើញអំពីកសិដ្ឋាន​ខុសពីគេ ឬ​ខុសពីកសិករ​។​

សម្រាប់យើង យើងចូលចិត្ត​រក្សា​វា​ឲ្យនៅស្រស់។ យើងប្រមូលផលពីរដងក្នុងមួយសប្តាហ៍។ យើងមកដល់ទីនេះ ​នៅពេលថ្ងៃរះ ប្រហែលនៅម៉ោង 5:30 ឬ 6។ យើងមានបញ្ជីឈ្មោះ​ភោជនីយដ្ឋាន​សម្រាប់ថ្ងៃស្អែក ហើយយើង​ប្រមូលផលទាំងអស់​នៅថ្ងៃ​ជាមួយគ្នានោះ​ ដូច្នេះ​វា​ស្រស់ណាស់។​​ យើងប្រមូលផលនិងវេចខ្ចប់ក្នុងពេលតែមួយ។ យើងដាក់វា​នៅក្នុង​ធុងក្លាស្សេ​ដើម្បីរក្សា​វា​ឲ្យត្រជាក់​។​ បន្ទាប់មក​ យើង​លើក​ធុងក្លាស្សេធំៗមួយចំនួន​ដាក់ចូលទៅក្នុង​ឡាន។​ ធុងក្លាស្សេ​ទាំងអស់គឺ​សម្រាប់​ភោជនីយដ្ឋាននីមួយៗ​ យើងដាក់វានៅទីនោះ ហើយទៅយកវាវិញ​នៅពេលក្រោយ។​

ចុងភៅ ពួកគេ​ចង់ – ចូលចិត្ត – មើលកសិដ្ឋាន។ ពួកគេនឹងឃើញ​របស់ថ្មី​ ហើយសួរ​ "អូខេ តើនោះជាអ្វី?" ខ្ញុំ​ដូចជាចង់ "សាកវាមើល ភ្លក់វា​មើល"។ បន្ទាប់មក "អូហ៍ ខ្ញុំចង់​បាន​អាមួយនេះខ្លះៗ"។​ វា​ជាវិធីក្នុងការ​ធ្វើឲ្យគេ​ចាប់អារម្មណ៍លើរបស់ថ្មីដែលគេមិនដែលធ្លាប់មាន។​ គេ​ចូលចិត្តមកទីនេះ។ កសិដ្ឋានរបស់យើងនៅជិត​ទីក្រុង នៅជិតហើយងាយស្រួល​។

នៅទីនេះ អ្នកសន្មតថាវា​ស្រស់ – វាល្អដូចការរំពឹងទុក

នៅពេលវា​ស្រស់ វានឹងទុកយូរបានយូរ ហើយ​មានរូបរាងល្អ និងមានរស់ជាតិឆ្ងាញ់​។ យើងរស់នៅក្នុងទីក្រុងតូចមួយ​។​ អ្នកជួប​ភ្ញៀវ​នៅក្នុង​ហាង ដូចជាមិត្តភក្តិ​។ មនុស្សភាគច្រើន​នៅទីនេះ ​រស់នៅតាមរបៀបទទួលទានអាហារសរីរាង្គ និងអាហារ​ស្រស់ៗ។​ គេទៅភោជនីយដ្ឋាន ដោយសន្មតថា​អាហារនឹង​ស្រស់ – នៅកន្លែងផ្សេង​ទៀតអ្នក​មិនអាចធានា​បានទេ​ថា​វានឹង​ស្រស់ ឬធម្មជាតិទេ។ ប៉ុន្តែនៅទីនេះយើងត្រូវបានគេទទួលស្គាល់ថាអាហារស្រស់ – នៅគ្រប់ភោជនីយដ្ឋានពេញនិយម​របស់​យើង​ទាំងអស់​។ អ្នកមិនចាំបាច់សួរទេ វាមានលក្ខណៈធម្មជាតិ វាស្រស់ វាល្អដូចការរំពឹងទុក។

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept