តម្រូវ​ការ​ជីវិត

វិន័យធ្វើឲ្យខ្ញុំរីកចម្រើន​។

Nate Higgins បើកហាងលក់ទឹកផ្លែឈើប្រកបដោយគំនិតច្នៃប្រឌិតថ្មី។
រឿងសំខាន់បំផុត​សម្រាប់គាត់​គឺការដើរទៅក្នុងព្រៃ​ ហើយរត់​។

វិន័យពិតប្រាកដ​គឺធ្វើ​ឲ្យអ្នកប្រើប្រាស់​ពេលវេលាយ៉ាងមានប្រសិទ្ធភាព ហើយសម្រេច​កិច្ចការបានច្រើន​​

វិន័យចំពោះខ្ញុំ​គឺជារឿងសំខាន់បំផុតជារៀង​រាល់ថ្ងៃ។ ខ្ញុំគិតថា​សេរីភាពពិតប្រាក​ដ​គឺតាមរយៈការបង្កើត​ប្រព័ន្ធ​អនុវត្តការងារជាទម្លាប់ប្រចាំ ​ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ពេលវេលាយ៉ាងមានប្រសិទ្ធភាពបំផុត ហើយសម្រេចកិច្ចការបានច្រើន។​ ហើយ ដូច្នេះរាល់ថ្ងៃអ្នកភ្ញាក់ពីដំណេក អ្នកមានកម្មវិធីការងារ – អ្នកមិនខ្ជះខ្ជាយពេលវេលា​​របស់អ្នកខំទៅគិតរកវិធីចំណាយពេលវេលារបស់អ្នក។​​

ឧទាហរណ៍ រឿងសំខាន់បំផុត​ចំពោះខ្ញុំគឺទៅក្នុងព្រៃរាល់ថ្ងៃហើយ និងរត់។ ខ្ញុំមិនដែលចាប់ផ្តើម​មើលអ៊ីមែល និង​ធ្វើការ​ងារ​ទេទាល់តែក្រោយម៉ោង 8 ព្រឹកទើបចាប់ផ្ដើម។ ខ្ញុំ​មិនញ៉ាំ​អាហារ​ថ្ងៃត្រង់ ហើយតែងតែ​ធ្វើអាហារ​ពេលល្ងាច​នៅផ្ទះញ៉ាំជាមួយប្រពន្ធខ្ញុំ។​

ខ្ញុំគិតថា​លំហាត់ប្រាណ ការធ្វើសមាធិ និងគ្រួសារ ទាំងអស់នេះគឺជារឿង​សំខាន់​បំផុត។​ ការងារ​គឺគ្រាន់តែជា​រឿង​ដែល​ខ្ញុំធ្វើដើម្បីជួយ​ខ្ញុំ​ឲ្យ​បន្ត​ផ្តោត​ទៅលើ​រឿងទាំងនោះ។​ ដូច្នេះ ខ្ញុំ ព្យាយាមចាត់ទុកលើ សុខភាពផ្លូវចិត្ត​ និងសុខភាពផ្លូវកាយធំជាងការ​រក​លុយ​ ដែល​ចាត់ទុកថាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។

ការធ្វើលំហាត់ប្រាណ​ វាសំខាន់​ក្នុងការ​ស្វែងរកកិច្ចការ​ផ្សេងទៀតក្រៅពីកម្មវិធីការងារ។​ សម្រាប់ខ្ញុំ​ នោះគឺប្រដាល់ថៃ – អ្វីដែលខ្ញុំនឹង​មិនអាច​ហាត់បានពូកែឡើយ ប៉ុន្តែខ្ញុំតែងតែអាចធ្វើវាកាន់តែប្រសើរ។​ មានចំណុចទាក់ទាញមួយគឺ ដឹងថា​អ្នកដាក់ខ្លួន រៀនជា​រៀងរាល់ថ្ងៃ ដើម្បីបំពេញចំណុចខ្វះខាតរបស់អ្នក។

ជាចុងក្រោយ គ្រួសារគឺជារឿងសំខាន់បំផុត​សម្រាប់យើង – ទាំងពីរ ប្រពន្ធខ្ញុំ និងរូប​ខ្ញុំ​។​ នោះគឺចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ យើងមានគ្រួសារ​ផ្សេងៗគ្នា ប៉ុន្តែចំណុចរួមដែលយើងមាន​គឺមានសារៈសំខាន់បំផុត​ចំពោះយើងម្នាក់ៗ។​ រឿងអស្ចារ្យបំផុត​សម្រាប់យើង​គឺការបង្កើតក្រុមគ្រួសាររបស់ យើងរួមគ្នា​ ដែលធ្វើអោយគ្រួសារពីរផ្សេងគ្នាក្លាយជាគ្រួសារតែមួយ។​

ខ្ញុំគិតថា​ វេទមន្ត​​នៃ​ជីវិត​គឺពេលអ្នក​ ជឿលើ ជំនឿរបស់អ្នក​អាចស័ក្ដសមសម្រាប់ ខ្លួនអ្នក ជ្រើសរើស​ផ្លូវ​ណាមួយ និង​តាំង​ចិត្ត​បេ្តជ្ញាធ្វើ​រឿង​ដែលអ្នកឲ្យតម្លៃ។​

ភាពថ្មីស្រស់​គឺពាក់ព័ន្ធនឹងការរីកចម្រើន និងការអភិវឌ្ឍខ្លួន​

ពេលខ្ញុំគិត​ពីចំណុច 'ភាពថ្មីស្រស់' ខ្ញុំគិតថាការរីកចម្រើន និង​ការអភិវឌ្ឍខ្លួនគឺអាចជា​វិធី​ល្អបំផុត​ក្នុងការអភិវឌ្ឍខ្លួនយ៉ាងមានប្រសិទ្ធភាព។​ វាមិនល្អគ្រប់ដប់ទេ។ នោះជាអ្វីដែលទាក់ទងនឹងជំនួញ និងផលិតផលរបស់យើង។​ អ្នកប្រហែលអាច​ធ្វើកិច្ចការ​តូចតាច ហើយនិងកែលម្អវា​ឲ្យប្រសើរជាបណ្ដើរៗ។​ ភាពថ្មីស្រស់​ និងលក្ខណៈធម្មជាតិនៃផលិតផល​របស់យើង​ – អ្នកអាច​មាន​វា​រៀងរាល់ថ្ងៃ​បាន​ ហើយ​តែងតែថ្មីស្រស់ជារៀងរាល់ថ្ងៃ។​

តើអ្នកអាចធ្វើឲ្យខ្លួនកាន់តែល្អប្រសើរជារាល់ថ្ងៃយ៉ាងដូចម្តេច? វាមិនល្អគ្រប់ដប់ទេ។ វាគឺអំពី​ការកែលម្អឲ្យប្រសើរ។​ អ្នកប្រហែលអាច​ធ្វើអ្វីមួយ ហើយនិងកែលម្អ​ឲ្យប្រសើរជាបណ្ដើរៗ។​

យើងព្យាយាមគ្រប់គ្រងប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយនិរន្តរភាព​

យើងជឿជាក់លើ​ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព ហើយយើងកំពុងព្យាយាមគ្រប់គ្រង​ប្រព័ន្ធស្បៀង​អាហារ​​ប្រកបដោយនិរន្តរភាពបំផុត​​ គឺការងារ ​កសិកម្មសរីរាង្គ។​ អាហារ មានជីវជាតិមានប្រភពមកពីរុក្ខជាតិ។​ បើទោះជា​អ្នកបរិភោគហ៊េមប៊ើហ្គ័រ​រាល់ថ្ងៃក៏ដោយក្តី អ្នកប្រហែលទទួលប្រយោជន៍ពីការមាន​​​ផ្លែ​ឈើ និង​បន្លែ​នៅក្នុងរបបអាហាររបស់អ្នក។ ដូច្នេះ បើទោះជារបបអាហាររបស់អ្នកមានអាហាររូបត្ថម្ភគ្រប់គ្រាន់-ដោយមិនមាននូវអ្វីដែលអ្នកត្រូវការក៏ដោយ អ្នកអាចបន្ថែម​វា ហើយទទួលផលប្រយោជន៍ពីវា។​

អ្វីដែល​គួរ​ឲ្យកត់សម្គាល់៖ អាហារគឺ កកើតឡើងជាមួយបាក់តេរីមកពីបរិស្ថានរបស់​អ្នក​ ដូច្នេះអ្នកកំពុងតែធ្វើ និង​រក្សា​អាហារពីបរិស្ថាន​ផ្ទាល់របស់អ្នក – វាពិតជា​ចេញ​មក​ពីអ្នក។

ប្រសិនបើអ្នកនឹង​បរិភោគអាហារ​បំពង​ ប៉ុន្តែអ្នកមានក្រពះល្អ​ អ្នកនឹងរំលាយអាហារនោះ​បានងាយស្រួល​ជាង​។

ចំពោះអាហារ ខ្ញុំជឿលើអនាម័យ​ និង​ភាពសាមញ្ញរបស់វា

ប្រើប្រាស់អ្វីដែលមាន​ បន្ទាប់មក​នាំមក​នូវ​វត្ថុធាតុដើម​ធម្មជាតិថ្មី។

យើងបានស្វែងរកអស់ពេល​មួយសហវត្សរ៍​ហើយក្នុងនាមជាមនុស្សជាតិ។ ចំពោះខ្ញុំ វា​ជា​ប្រព័ន្ធស្បៀង​អាហារ​ប្រកបដោយនិរន្តភាព​បំផុត​ដែលនៅ​តែមានដដែល។​ វា​គឺជា​បទពិសោធន៍ផ្លូវស្មារតី ហើយជាអកុសល តាមលក្ខណៈវប្បធ៌ម​នៅក្នុងសហរដ្ឋអាមេរិច​ វា​ត្រូវបាន​ ចាត់ទុកជាគំរូ។ វាជាអាហារ​ធម្មជាតិ និងបរិសុទ្ធបំផុត​ដែលអ្នកអាចបរិភោគ​បាន ហើយមានចំណុចគួរឲ្យទាក់ទាញអំពីរឿងនោះ។​

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept