តម្រូវ​ការ​ជីវិត

យើងនឹងព្យាយាម​ធ្វើ​
យ៉ាងណាធ្វើឲ្យបានត្រឹមត្រូវ –
យើង​ផ្តោតយ៉ាងខ្លាំង​
ទៅលើចំណុចលម្អិត

LiWen និង Jeff Chang ផ្តល់ជូននូវ​ "Gua Bao"
ដែលជា​អាហារតៃវ៉ាន់​តាមចិញ្ចើមផ្លូវ​ធម្មតា​ ដើម្បីរក្សា​ប្រពៃណីរបស់ពួកគេឲ្យឋិតនៅគង់វង្ស។​

យើងចង់ផ្សព្វ​ផ្សាយ​វប្បធម៌របស់យើង​តាមរយៈអាហារតាមចិញ្ចើមថ្នល់​

សុភមង្គល​ជា​រឿងសំខាន់បំផុត​នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។​ ដូច្នេះ រាល់ថ្ងៃ យើង​ឈានមួយជំហាន​ឆ្ពោះទៅកាន់ចំណុចនោះ។​ រៀងរាល់រឿងរ៉ាវតូចតាច​ យើងព្យាយា​មធ្វើ​វាដោយក្ដីរីករាយ​។​ ភរិយាខ្ញុំ​ផ្តោតខ្លាំងលើចំណុចលម្អិត – អ្វីដែលត្រូវធ្វើ​ថ្ងៃ​នេះ​ ដើម្បីសម្រេច តាម គោលដៅរបស់យើង។​

គាត់ចាប់ផ្តើមចម្អិនអាហារ​ច្រើនមុខ​សម្រាប់ខ្ញុំនៅផ្ទះ ពីព្រោះយើង​មិនអាចរកម្ហូប​តៃវ៉ាន់ណាមួយនៅក្បែរ នេះដែលពិតជាមានរសជាតិ​ដូចអាហារធ្វើនៅផ្ទះបានទេ។​​ យើងបានព្យាយាម​បង្កើតរឿងនោះឡើងវិញ។​ ហើយបន្ទាប់មក យើងគិតថា វាពិតជា​គំនិតមួយល្អដែលមានអាជីវកម្ម​ ដោយសារ​មិនមានម្ហូប​តៃវ៉ាន់​ច្រើនទេនៅទីនេះ។​ នោះគឺរបៀប​ដែលយើង​បានចាប់ផ្តើមអាជីវកម្មនេះ។​ ”Gua Bao” គឺជាអាហារ​ប្រពៃណី​នៅតៃវ៉ាន់ ដូចជាអាហារតាមចិញ្ចើមផ្លូវ។​

យើង​ទៅផ្សារ​កសិផល ទិញរបស់​ស្រស់ៗ​ ហើយ​ភាគច្រើន​ជាអាហារធម្មជាតិ

យើងឧស្សាហ៍ទៅផ្សារកសិករណាស់។ យើងបានទិញបន្លែទាំងអស់ដែលយើងប្រើប្រាស់ ហើយមានទំនាក់ទំនងល្អណាស់។ ដូច្នេះអ្វីៗដែលដល់រដូវកាល យើងនឹងទិញ។ គេនឹងប្រាប់យើងរបៀបដែលគេដាំ – រាល់បន្លែផ្សេងៗគ្នាទាំងអស់ – រសជាតិ របៀបចម្អិន ហើយយើងផ្សំដាក់ចូលទៅក្នុងនំប៉ាវរបស់យើង។

បន្ទាប់មក​ យើងពន្យល់​ប្រាប់អតិថិជនរបស់យើង​ហេតុអ្វីវា​មានរសជាតិ​បែបនេះ និង​កន្លែងប្រភពរបស់វា។​ ពួកគេនឹងត្រលប់​ទៅ រកកសិករវិញ ហើយទិញពីគេ។ ស្រស់ ភាគច្រើន​ធម្មជាតិ គ្មានគីមី – នាំមកនូវសុខភាព​ល្អ។ គេ​តែងតែ​ប្រមូលផលមុននឹងយកទៅលក់លើទីផ្សារ​ – នៅពេលព្រឹកព្រហាម​ – ហើយយកទៅលក់នៅទីផ្សារ។

នោះគឺមូលហេតុដែលអាហាររបស់យើងមានរសជាតិឆ្ងាញ់ខ្លាំងព្រោះគ្រឿងផ្សំដែលយើងប្រើប្រាស់សុទ្ធតែមានគុណភាពខ្ពស់។

ទំនិញទាំងអស់​នៅទីផ្សារ យើងធ្វើការ​ដោះដូរគ្នា​ជាច្រើន​

យើងនឹង​ណែនាំអតិថិជនយើងដើម្បីធ្វើការផ្លាស់ប្ដូរព័ត៌មាន​ជាមួយគ្នា​។​ ហេតុអ្វីមួយនេះមានរសជាតិហិរ យើងទទួលបានវាពីកន្លែងណា។​ ហើយពួកគេតែងតែត្រឡប់​ទៅរកកសិករវិញ ហើយទិញពីកសិករ។​

វិធីយ៉ាងច្រើន​ដែលទីផ្សា​រកសិផល​ដំណើរការ​គឺការដោះដូរគ្នា​។ យើងនឹង​ដោះដូរ​នំប៉ាវយើង​យក​គ្រឿងផ្សំ​ ឬ​យក​ផ្កា ឬទឹកឃ្មុំ។​ នោះគឺរបៀប​ដែល​សេដ្ឋកិច្ច​ដំណើរការ​នៅទីផ្សារ​កសិករ​រវាង​អ្នកលក់​។​ ពួកយើងជាច្រើនចូលចិត្តតែចែករំលែកវា​ជាមួយគ្នាទៅវិញទៅមក​នូវអ្វីដែលយើងមាន។​

អាថ៌កំបាំង​នៃរូបមន្តធ្វើម្ហូប​យើង​គឺ​ទឹកជ្រលក់...

វាគឺគ្រឿងទេស​ដែលយើងតែងតែ​ទទួលបាន​មកពីអាស៊ី​ ហើយបច្ចេកទេស​គឺរាងដូចជាតៃវ៉ាន់ខ្លាំង – ធ្វើឲ្យនឹកឃើញអាហារដែលយើងបានហូបនៅពេលយើងនៅក្មេង។​ យើងត្រលប់ទៅតៃវ៉ាន់វិញរៀងរាល់ឆ្នាំ ដើម្បីចងចាំថាតើអ្វីៗគួរតែជាអ្វី​។​

យើងធ្វើដំណើរ​ដើម្បីស្វះស្វែងរក​រសជាតិដ៏ឆ្ងាញ់បំផុតរបស់យើង ​

យើងទទួលបានគំនិតល្អអំពីអ្វីដែល​គេ​គិតថា​ Gua-Bao គួរតែមានរសជាតិបែបនេះ។​ យើងបានទៅភោជនីយដ្ឋានល្បីៗ ហើយបានហូប​អ្វីមួយដែលរាងដូចជាស្រដៀងគ្នា​ ដែល​ប្រហែលអាច​លើកទឹកចិត្តយើងបាន។​​ Gua-Bao របស់គាត់មានសាច់ពោះជ្រូកដែលរោលភ្លើងឲ្យខ្លោចតិចៗ ចំណែកឯរបស់យើងវិញត្រូវចៀនឲ្យឡើងត្នោត​ ហើយរម្ងាស់ ហើយនោះអាចផ្លាស់ប្តូររសជាតិ – របៀបដែលអ្នកចម្អិនវា។​

ប្រពន្ធខ្ញុំ ស្វែងរកអ្នកគ្រប់គ្នាដែលលក់ Gua-Bao នៅក្នុងពិភពលោក មើលគេហទំព័រ​ពួកគេ​ តាមដានពួកគេនៅលើ SNS ដើម្បីឃើញ​ប្រតិកម្មរបស់មនុស្សម្នាទៅនឹងរសជាតិដែលពួកគេ​បានបង្កើត។ គាត់ក៏​ទៅសាលារៀនធ្វើម្ហូបផងដែរមុនពេលយើងចាប់ផ្តើមអាជីវកម្ម​នេះ ដើម្បីរៀនសូត្រ​បច្ចេកទេ​ស​របស់អាមេរិក និង​បារាំង​ ហើយរសជាតិដែលត្រូវពិចារណាពេល​សាកល្បង​ធ្វើ​បែបអាស៊ី តែ​ផ្សារភ្ជាប់ទៅ​នឹងអតិថិជនយើង។​​

By continuing to use this website you are explicitly agreeing to allow us to store cookies in your browser for a better experience.
The EU Data Protection Directive states we're bound to offer you an explanation as to why we use cookies on our website.

Click here to find out what cookies we use and why.
Accept